ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​រដូវ​ចម្រូត អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ក្នុង​ប្រាំ មក​ថ្វាយ​ផារ៉ោន ហើយ​បួន​ភាគ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ពូជសម្រាប់​សាប​ព្រោះ ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា និង​ជា​អាហារ​សម្រាប់​កូន​តូចៗរបស់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដល់​ពេល​ច្រូតកាត់ អ្នករាល់គ្នា​ត្រូវ​ថ្វាយ​មួយភាគប្រាំ​ដល់​ផារ៉ោន ហើយ​បួនភាគប្រាំ​នឹង​ទៅជា​របស់​អ្នករាល់គ្នា​ទុកជា​គ្រាប់ពូជ​សម្រាប់​ស្រែចម្ការ ព្រមទាំង​ទុកជា​ស្បៀងអាហារ​សម្រាប់​អ្នករាល់គ្នា សម្រាប់​អ្នកផ្ទះ​របស់អ្នករាល់គ្នា និង​សម្រាប់​កូនក្មេង​របស់អ្នករាល់គ្នា​ហូប”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ពេល​ប្រមូល​ភោគ‌ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ថ្វាយ​ព្រះចៅ​ផារ៉ោន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត​សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​រដូវ​ចំរូត នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​១​ភាគ​ក្នុង​៥​មក​ថ្វាយ​ដល់​ផារ៉ោន​វិញ ហើយ​៤​ភាគ​ទៀត​ទុក​សំរាប់​អ្នក​រាល់​គ្នា គឺ​ទុក​ជា​ពូជ​ពង្រោះ នឹង​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​ពួក​គ្រួ​អ្នក​រាល់​គ្នា​ផង ហើយ​សំរាប់​នឹង​ចិញ្ចឹម​កូន​ចៅ​អ្នក​រាល់​គ្នា

សូមមើលជំពូក

អាល់គីតាប

លុះ​ដល់​ពេល​ប្រមូល​ភោគ​ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ជូន​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។ រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។


ស្តេច​ក្រុង​សូដុម​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់‌រ៉ាម​ថា៖ «សូម​ប្រគល់​មនុស្ស​មក​យើង ឯ​ទ្រព្យ​សម្បត្តិ សូម​ទុក​សម្រាប់​លោក​ចុះ»។


ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។


សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​នៅ​ក្នុង​ស្រុក ដើម្បី​ហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ស្រុក​អេស៊ីព្ទ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​គ្រាប់​ពូជ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ។


ពួក‌គេ​ឆ្លើយ​ថា៖ «លោក​បាន​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ សូម​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជាបាវ​បម្រើ​របស់​ផារ៉ោន​ហើយ»។


អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។


មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​ក្រីក្រ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌យេហូវ៉ា​នឹង​រំដោះ​អ្នក​នោះ។


ផល​ពី​ដី​មួយ​ភាគ​ក្នុង​ដប់ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌អង្គ


ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​មួយ​ភាគ​ក្នុង​ដប់ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា។


ចំពោះ​កូន​ចៅ​លេវី យើង​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទុក​ជា​មត៌ក ជា​ថ្នូរ​សម្រាប់​ការ‌ងារ​ដែល​ពួកគេ​ធ្វើ គឺ​ជា​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ត្រសាល​ជំនុំ។


ត្រូវ​ញែក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​ទាំង​ភោគ​ផល​ដែល​ទទួល​បាន​ពី​ស្រែ​ចម្ការ​របស់​អ្នក រៀង​រាល់​ឆ្នាំកុំ​ខាន ។


កាល​ណា​អ្នក​បាន​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ផល​របស់​អ្នក​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​បី គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិ‌ភោគ​ឆ្អែត​បរិបូរ នៅ​ក្នុង​ក្រុង​របស់​អ្នក