ហើយលោកក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ ក្នុងរវាងប្រាំពីរឆ្នាំនោះ ហើយបានរក្សាទុកស្បៀងទាំងនោះនៅតាមទីក្រុងទាំងប៉ុន្មាន គឺលោកប្រមូលស្បៀងពីស្រែចម្ការដែលនៅជុំវិញ មករក្សាទុកនៅគ្រប់ទីក្រុងទាំងនោះ។
លោកុប្បត្តិ 47:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រជាជនវិញ លោកបានយកគេធ្វើជាបាវបម្រើ ចាប់តាំងពីចុងម្ខាងនៃស្រុកអេស៊ីព្ទរហូតដល់ចុងម្ខាងទៀត ព្រះគម្ពីរខ្មែរសាកល រីឯប្រជារាស្ត្រពីចុងព្រំដែនអេហ្ស៊ីបម្ខាងទៅចុងម្ខាងទៀត យ៉ូសែបបានយកពួកគេជាបាវបម្រើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង អាល់គីតាប យូសុះបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ |
ហើយលោកក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ ក្នុងរវាងប្រាំពីរឆ្នាំនោះ ហើយបានរក្សាទុកស្បៀងទាំងនោះនៅតាមទីក្រុងទាំងប៉ុន្មាន គឺលោកប្រមូលស្បៀងពីស្រែចម្ការដែលនៅជុំវិញ មករក្សាទុកនៅគ្រប់ទីក្រុងទាំងនោះ។
ដូច្នេះ លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីព្ទថ្វាយផារ៉ោន ដ្បិតសាសន៍អេស៊ីព្ទសុទ្ធតែបានលក់ស្រែចម្ការរបស់គេរៀងៗខ្លួន ព្រោះគេជួបនឹងអំណត់នោះខ្លាំងណាស់ ហើយស្រុកនោះក៏បានទៅជារបស់ផារ៉ោន។
នៅសល់តែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលលោកមិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន ហើយពួកគេទទួលទានចំណែកដែលផារ៉ោនប្រទានឲ្យ ដូច្នេះហើយបានជាពួកគេមិនលក់ដីរបស់ខ្លួន។