Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​យ៉ូសែប​បាន​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 រីឯ​ប្រជារាស្ត្រ​ពី​ចុង​ព្រំដែន​អេហ្ស៊ីប​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត យ៉ូសែប​បាន​យក​ពួកគេ​ជាបាវបម្រើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 រីឯ​ប្រជា‌ជន​វិញ លោក​បាន​យក​គេ​ធ្វើ​ជា​បាវ​បម្រើ ចាប់​តាំង​ពី​ចុង​ម្ខាង​នៃ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ចុង​ម្ខាង​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យូសុះ​បាន​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:21
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។


លោក​យ៉ូសែប​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ថ្វាយ​ព្រះចៅ​ផារ៉ោន ដ្បិត​ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។


រីឯ​ពួក​បូជា‌ចារ្យ​វិញ លោក​យ៉ូសែប​ពុំ​បាន​ទិញ​ដី‌ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ព្រះចៅ​ផារ៉ោន​មាន​ចេញ​ព្រះ‌រាជ​ក្រឹត្យ​មួយ ការពារ​ពួក​បូជា‌ចារ្យ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្ដេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី‌ធ្លី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម