លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន នៅជិតកូន គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ទាំងហ្វូងចៀម ហ្វូងគោ ព្រមទាំងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។
លោកុប្បត្តិ 47:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក បងប្អូនរបស់លោក និងក្រុមគ្រួសាររបស់ឪពុកលោកទាំងអស់ តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះទាំងអស់របស់ឪពុកគាត់តាមចំនួនកូនក្មេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបតែងចំណាយស្បៀងអាហារចិញ្ចឹមដល់ឪពុកនឹងបងប្អូន ព្រមទាំងពួកផ្ទះឪពុកទាំងអស់ តាមគ្រួគេផង។ អាល់គីតាប យូសុះបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។ |
លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន នៅជិតកូន គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ទាំងហ្វូងចៀម ហ្វូងគោ ព្រមទាំងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។
នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។
ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។
លោកយ៉ូសែបចូលទៅគាល់ផារ៉ោនទូលថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំបានចេញពីស្រុកកាណានមកហើយ ព្រមទាំងនាំយកហ្វូងគោ និងរបស់ទ្រព្យទាំងអស់មកដែរ ឥឡូវនេះ ពួកគេនៅស្រុកកូសែនឯណោះ»។
រីឯប្រជាជនវិញ លោកបានយកគេធ្វើជាបាវបម្រើ ចាប់តាំងពីចុងម្ខាងនៃស្រុកអេស៊ីព្ទរហូតដល់ចុងម្ខាងទៀត
លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។
ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
គេនឹងនាំយកអស់ទាំងសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺទាំងពូជពង្សជិតឆ្ងាយ និងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន ចាប់តាំងពីពែងរហូតដល់ថូទាំងអស់»។
ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។
ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។
តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
កូននេះនឹងបានសម្រាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នកក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុសប្រាំពីរនាក់ផង នាងបានបង្កើតវាមក»។