បន្ទាប់មក លោកយ៉ាកុបក៏ចេញពីបៀរ-សេបា។ កូនៗរបស់លោកអ៊ីស្រាអែលក៏បញ្ជិះឪពុក និងប្រពន្ធកូនរបស់គេ ក្នុងរទេះដែលផារ៉ោនបានបញ្ជូនមកនោះ។
បន្ទាប់មក យ៉ាកុបក្រោកឡើងចេញពីបៀរ-សេបា ហើយពួកកូនប្រុសរបស់អ៊ីស្រាអែលក៏បញ្ជិះយ៉ាកុបឪពុករបស់ពួកគេ កូនៗរបស់ពួកគេ និងប្រពន្ធរបស់ពួកគេលើរទេះដែលផារ៉ោនបានបញ្ជូនមកដើម្បីឲ្យគាត់ជិះ។
លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។
រួចយ៉ាកុបក្រោកឡើងចេញពីបៀរ-សេបាទៅ ហើយពួកកូនចៅអ៊ីស្រាអែលក៏បញ្ជិះឪពុក នឹងប្រពន្ធកូនគេលើរទេះដែលផារ៉ោនបានផ្ញើមកសំរាប់នាំយកទៅ
យ៉ាកកូបចាកចេញពីបៀរសេបា។ កូនរបស់អ៊ីស្រអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលស្តេចហ្វៀរ៉អ៊ូនបានបញ្ជូនឲ្យមកទទួលនោះ។
ដូច្នេះ លោកអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យនាងហាការ ដោយដាក់លើស្មានាង ព្រមទាំងកូនរបស់នាងដែរ រួចប្រាប់ឲ្យនាងចេញទៅ។ នាងក៏ចាកចេញ ហើយវិលវល់ចុះឡើងក្នុងទីរហោស្ថានក្បែរក្រុងបៀរសេបា។
លោកបានទទួលបង្គាប់ហើយ ចូរធ្វើដូច្នេះ គឺយករទេះពីស្រុកអេស៊ីព្ទនេះទៅ សម្រាប់ដឹកប្រពន្ធ និងកូនតូចៗរបស់អ្នករាល់គ្នា ហើយបញ្ជិះឪពុករបស់អ្នករាល់គ្នាមកទីនេះ។
កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។
ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។
ពេលនោះ ផារ៉ោនហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ទុកតែហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាប៉ុណ្ណោះ កូនៗរបស់អ្នករាល់គ្នាអាចទៅជាមួយបាន»។
យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនឲ្យមានសល់ក្រចកណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកហ្វូងសត្វនោះទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងថា ត្រូវយកអ្វីទៅថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានទៅដល់ទីនោះ»។
ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយលោក និងបុព្វបុរសរបស់យើងក៏បានស្លាប់នៅទីនោះ។
គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ និងបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ។