Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ទុក​តែ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ កូនៗ​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ជា‌មួយ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ផារ៉ោន ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​នឹង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ឲ្យ​គេ​ហៅ​ម៉ូសា​មក ហើយ​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើអុលឡោះ‌តាអាឡា​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។


ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «ព្រះ‌ករុណា​ត្រូវ​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​មាន​សត្វ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។


ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។


ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី‌រហា‌ស្ថាន​បាន តែ​មិន​ត្រូវ​ទៅ​ឆ្ងាយ​ពេក​ឡើយ។ ចូរ​អធិស្ឋាន​ឲ្យ​យើង​ផង»។


ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។


សូម​អង្វរ​ព្រះ‌យេហូវ៉ា​ផង ដ្បិត​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​នេះ​គឺ​ល្មម​ហើយ យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ មិន​ឃាត់‌ឃាំង​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម