ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល បាន​ចាត់​យូដា​ឲ្យ​ទៅ​មុន ទៅ​ជួប​លោក​យ៉ូសែប ដើម្បី​សួរ​ផ្លូវ​ដែល​ត្រូវ​នាំ​លោក​ចូល​ទៅ​ក្នុង​ស្រុក​កូសែន។ កាល​គេ​ចូល​មក​ដល់​ស្រុក​កូសែន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ចាត់​យូដា​ឲ្យទៅ​ខាងមុខ ទៅឯ​យ៉ូសែប ដើម្បី​នាំមុខ​គាត់​ទៅ​កូសែន រួច​ពួកគេ​ក៏​ទៅដល់​ស្រុក​កូសែន​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា​ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​បាន​ចាត់​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​គាត់។ ពេល​ក្រុម​គ្រួសារ​របស់​យ៉ាកកូប​ទៅ​ដល់​តំបន់​កូសែន

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​រត់​ចេញ​ទៅ ទាំង​នាំ​យក​របស់​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជាមួយ ក៏​ឆ្លង​កាត់​ទន្លេ​អ៊ើប្រាត តម្រង់​ឆ្ពោះ​មុខ​ទៅ​ឯ​ស្រុក​ភ្នំ​កាឡាត។


ពេល​នោះ យូដា​អង្វរ​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​ឲ្យ​អាពៅ​ទៅ​ជា‌មួយខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ទាំង​លោក​ឪពុក និង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​រស់ កុំ​ឲ្យ​ស្លាប់។


លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន នៅជិត​កូន គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ទាំង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​ផង។


នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។


លោក​យ៉ូសែប​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ដែរ ឥឡូវ​នេះ ពួក‌គេ​នៅ​ស្រុក​កូសែន​ឯ​ណោះ»។


យូដា​អើយ បង‌ប្អូន​របស់​កូន​នឹង​សរសើរ​កូន ដៃ​របស់​កូន​នឹង​ចាប់​កញ្ចឹង​ក ខ្មាំង​សត្រូវ​របស់​កូន បង​ប្អូន​បង្កើត​របស់​កូន​នឹង​ឱន​គោរព​កូន។