ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(អ្នក​ទាំង​នេះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យលោក​យ៉ាកុប គឺ​ទាំង​អស់​មាន​ដប់​ប្រាំមួយ​នាក់)។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​កូនចៅ​របស់​ស៊ីលផា​ដែល​ឡាបាន់​បាន​ឲ្យ​នាង​ទៅ​លេអា​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន ១៦ នាក់​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ ជា​កូន​របស់​ស៊ីលផា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

(លោក​ឡាបាន់​បាន​ឲ្យ​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក ទៅ​បម្រើ​នាង​លេអា)។


កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​នាង​លេអា មាន​កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅស្រុក​ប៉ាដាន់-អើរ៉ាម។


កូន​របស់​អេស៊ើរ គឺ​យីមណា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី។ កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល


កូន​របស់​នាង​រ៉ា​ជែល ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប គឺ​យ៉ូសែប និង​បេនយ៉ាមីន។


ដាន់ ណែប‌ថា‌លី កាដ និង​អេស៊ើរ។