ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។
លោកុប្បត្តិ 45:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបង ដើម្បីទុកឲ្យពួកបងមានអ្នកដែលនៅសល់នៅលើផែនដី និងដើម្បីរក្សាជីវិតពួកបងដោយការរំដោះដ៏ធំអស្ចារ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ អាល់គីតាប អុលឡោះបានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុកសម្រាប់រក្សាជីវិតបងៗ ឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ |
ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។
លោកយ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក បងប្អូនរបស់លោក និងក្រុមគ្រួសាររបស់ឪពុកលោកទាំងអស់ តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។
ប៉ុន្តែ លោកអេលាសារ និងព្រះបាទដាវីឌបានឈរនៅកណ្ដាលស្រែ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនអស់ ព្រះយេហូវ៉ាបានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ។
ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងព្រះហឫទ័យសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។
៙ ឱព្រះអើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះ ដល់ពួកយ៉ាកុប!
លោកម៉ូសេនេះ ដែលគេបានបដិសេធមិនព្រមទទួល ដោយពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រម?"។ លោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាមេគ្រប់គ្រង និងជាអ្នករំដោះ ដោយសារដៃរបស់ទេវតា ដែលបានលេចឲ្យលោកឃើញក្នុងគុម្ពបន្លា។
ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?»