ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។
លោកុប្បត្តិ 45:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងផ្គត់ផ្គង់លោកឪពុកនៅទីនោះ ក្រែងលោលោកឪពុក អ្នកផ្ទះរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមាន ជួបការខ្វះខាត ដ្បិតនៅមានទុរ្ភិក្សប្រាំឆ្នាំទៀត”’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននឹងជួយឧបត្ថម្ភលោកឪពុក មិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកត្រូវអន្តរាយទៅ គឺទាំងលោកឪពុក នឹងពួកគ្រួលោកឪពុក ហើយនឹងរបស់លោកឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត អាល់គីតាប កូននឹងជួយឧបត្ថម្ភលោកឪពុកមិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។ |
ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។
លោកយ៉ូសែបបានផ្គត់ផ្គង់ស្បៀងអាហារដល់ឪពុក បងប្អូនរបស់លោក និងក្រុមគ្រួសាររបស់ឪពុកលោកទាំងអស់ តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
ស្រុកអេស៊ីព្ទនៅមុខលោកស្រាប់ ដូច្នេះ ចូរចាត់ចែងឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ នៅកន្លែងដ៏ល្អបំផុតចុះ ចូរឲ្យពួកគេនៅក្នុងស្រុកកូសែនទៅ ហើយប្រសិនបើលោកស្គាល់អ្នកណា ក្នុងចំណោមពួកគេដែលមានសមត្ថភាព ចូរឲ្យគេមើលខុសត្រូវលើហ្វូងសត្វរបស់យើងផង»។
ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា មានតំណែងបន្ទាប់ពីព្រះបាទអ័ហាស៊ូរុស លោកជាអ្នកធំក្នុងចំណោមពួកសាសន៍យូដា ហើយពួកបងប្អូនរបស់លោកយ៉ាងច្រើនគោរពរាប់អានលោក ព្រោះលោកស្វែងរកសេចក្ដីល្អដល់ប្រជាជនរបស់លោក ហើយនិយាយជាពាក្យស្រគត់ស្រគំដល់មនុស្សទាំងអស់។:៚
តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។