នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។
លោកុប្បត្តិ 44:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេប្រកែកថា៖ «ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ? យើងខ្ញុំប្របាទមិនដែលប្រព្រឹត្តអំពើដូច្នេះឡើយ! ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយនឹងគាត់វិញថា៖ “ហេតុអ្វីបានជាលោកម្ចាស់នៃខ្ញុំនិយាយពាក្យដូច្នេះ? សូមឲ្យការទាំងនេះនៅឆ្ងាយពីបាវបម្រើរបស់លោក ដែលយើងខ្ញុំធ្វើរឿងដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតបមកវិញថា៖ «ហេតុដូចម្ដេចបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ អាល់គីតាប ពួកគេតបមកវិញថា៖ «ហេតុដូចម្តេចបានជាចៅហ្វាយនិយាយដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។ |
នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។
មើល៍! ប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ យើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយ ដូច្នេះ ធ្វើដូចម្ដេចឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកទៅកើត?
យ៉ូអាប់ឆ្លើយតបថា៖ «សូមឲ្យបំណងចង់លេបបំបាត់ និងបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំទៅ។
ហាសែលឆ្លើយតបថា៖ «ខ្ញុំប្របាទនេះចាត់ទុកដូចជាឆ្កែមួយក្បាល តើអាចនឹងធ្វើការយ៉ាងធំនេះម្ដេចបាន?» តែអេលីសេឆ្លើយថា៖ «ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី»។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបមានតម្លៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ
សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។