តែអ្នកនោះពោលថា៖ «ដូច្នេះ សូមឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា អ្នកនោះត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ តែអ្នកឯទៀតនឹងបានរួចខ្លួន»។
លោកុប្បត្តិ 44:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមឲ្យខ្ញុំប្របាទនៅបម្រើលោកម្ចាស់ជំនួសក្មេងនេះចុះ ដើម្បីឲ្យវាឡើងទៅវិញជាមួយពួកបងៗ។ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ សូមឲ្យបាវបម្រើរបស់លោកនៅជាទាសកររបស់លោកម្ចាស់នៃខ្ញុំ ជំនួសក្មេងប្រុសនេះវិញ ហើយឲ្យក្មេងប្រុសនេះឡើងទៅជាមួយពួកបងប្រុសរបស់វាវិញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូមឲ្យខ្ញុំប្របាទនៅបំរើលោកម្ចាស់ជំនួសកូនកំឡោះនេះចុះ ដើម្បីឲ្យឡើងទៅវិញជាមួយនឹងពួកបងៗ អាល់គីតាប ដូច្នេះ សូមចៅហ្វាយមេត្តាអនុញ្ញាតឲ្យខ្ញុំធ្វើជាទាសកររបស់ចៅហ្វាយនៅទីនេះជំនួសប្អូន។ សូមចៅហ្វាយអនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ |
តែអ្នកនោះពោលថា៖ «ដូច្នេះ សូមឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា អ្នកនោះត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ តែអ្នកឯទៀតនឹងបានរួចខ្លួន»។
ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។
ដ្បិតបើក្មេងនេះមិនបានទៅជាមួយទេ ធ្វើដូចម្តេចឲ្យខ្ញុំប្របាទឡើងទៅជួបឪពុកវិញបាន? ខ្ញុំប្របាទខ្លាចក្រែងឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ»។
ពេលព្រះបាទដាវីឌបានទតឃើញទេវតា ដែលបានប្រហារប្រជាជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី? សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំវិញចុះ»។
ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។
ដ្បិតខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយកាត់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងសាច់ឈាម
យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។