លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។
លោកុប្បត្តិ 44:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក ព្រះគម្ពីរខ្មែរសាកល ឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោក បាននិយាយនឹងយើងខ្ញុំថា: ‘ពួកឯងដឹងហើយថា ប្រពន្ធរបស់យើងបានបង្កើតកូនប្រុសពីរនាក់ឲ្យយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ អាល់គីតាប ឪពុករបស់យើងខ្ញុំនិយាយមកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុក មានកូនប្រុសតែពីរនាក់ទេ។ |
លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។
ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
យើងខ្ញុំបានប្រកែកថា "យើងខ្ញុំមិនអាចចុះទៅបានទេ ទាល់តែអាពៅបានទៅជាមួយ នោះទើបយើងខ្ញុំទៅបាន ដ្បិតយើងខ្ញុំមិនអាចជួបមុខលោកនោះបានទេ លុះត្រាតែមានប្អូនពៅទៅជាមួយ"។
(អ្នកទាំងនេះជាកូនចៅរបស់រ៉ាជែល ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប ទាំងអស់មានដប់បួននាក់)។