ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 44:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា "ក្មេង​នោះ​មិន​អាច​ឃ្លាត​ចេញ​ពី​ឪពុកវា​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពីឪពុក នោះ​លោក​មុខ​ជា​ស្លាប់​មិន​ខាន"។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើងខ្ញុំ​បាន​ជម្រាប​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘ក្មេងប្រុស​នោះ​មិនអាច​ចាកចេញ​ពី​ឪពុក​វា​បានឡើយ​។ បើសិន​វា​ចាកចេញ​ពី​ឪពុក​វា ឪពុកវា​នឹង​ស្លាប់’។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណ‌ភាព​មិន​ខាន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ

សូមមើលជំពូក

អាល់គីតាប

យើង​ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 44:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។


ពេល​នោះ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "ចូរ​នាំ​វា​ចុះ​មក​ជួប​ខ្ញុំ​កុំ​ខាន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ឃើញ​វា​ផ្ទាល់​នឹង​ភ្នែក​ផង"។


ប៉ុន្ដែ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​ចុះ​មក​ជា‌មួយ​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​ទៀត​បាន​ឡើយ"។


ដូច្នេះ បើកាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ជួប​ឪពុក ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ទេ