យើងខ្ញុំទាំងអស់គ្នាមានឪពុកតែមួយ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ»។
លោកុប្បត្តិ 43:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឆ្លើយថា៖ «លោកនោះបានសាកសួរយើងខ្ញុំល្អិតល្អន់ណាស់ អំពីយើងខ្ញុំ និងញាតិសន្តានរបស់យើងថា "តើឪពុកឯងរាល់គ្នានៅរស់ទេឬ? តើមានប្អូនម្នាក់ទៀតឬទេ?" យើងខ្ញុំក៏បានរៀបរាប់ប្រាប់លោកតាមសំណួររបស់លោក។ ធ្វើដូចម្ដេចឲ្យពួកយើងដឹងបានថា លោកនោះនឹងប្រាប់ឲ្យយើងនាំប្អូនចុះទៅដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល ពួកគេតបថា៖ “បុរសនោះសាកសួរយ៉ាងលម្អិតអំពីពួកយើង និងអំពីក្រុមគ្រួសាររបស់ពួកយើងថា: ‘តើឪពុករបស់ពួកឯងនៅរស់ឬទេ? តើពួកឯងមានប្អូនប្រុសឯទៀតឬទេ?’។ ដូច្នេះ ពួកយើងក៏ប្រាប់លោកតាមសំណួរទាំងនេះ។ តើពួកយើងអាចដឹងច្បាស់យ៉ាងដូចម្ដេចថា លោកនឹងនិយាយថា: ‘ចូរនាំប្អូនប្រុសរបស់ពួកឯងចុះមក’ នោះ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្ដានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ នឹងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ អាល់គីតាប ពួកគេតបវិញថា៖ «គាត់បានជំរឹតសួរចម្លើយពួកកូនឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្តានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់គាត់។ ពួកកូនមិននឹកស្មានថា គាត់នឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ |
យើងខ្ញុំទាំងអស់គ្នាមានឪពុកតែមួយ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ»។
ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។
លោកក៏សួរអំពីសុខទុក្ខរបស់ពួកគេ ហើយមានប្រសាសន៍ថា៖ «តើលោកតាជាឪពុកដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំនោះ គាត់សុខសប្បាយទេឬ? គាត់នៅរស់ទេឬ?»
ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។
លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាពួកឯងប្រព្រឹត្តអាក្រក់នឹងពុកដល់ម៉្លេះ ដោយប្រាប់លោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»