Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ប្រព្រឹត្ត​អាក្រក់​នឹង​ពុក​ដល់​ម៉្លេះ ដោយ​ប្រាប់​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ៊ីស្រាអែល​និយាយថា​៖ “ហេតុអ្វីបានជា​ពួកឯង​ធ្វើទុក្ខ​យើង​ដោយ​ប្រាប់​បុរស​នោះ​ថា ពួកឯង​មាន​ប្អូនប្រុស​ម្នាក់ទៀត​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​កូនៗ​ធ្វើ​បាប​ពុក ដោយ​ជម្រាប​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​អ៊ីស្រាអែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីស្រ‌អែល​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូនៗ​ធ្វើ​បាប​ពុក ដោយ​ជម្រាប​អ្នក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ យើង​ខ្ញុំ​នឹង​មិន​ចុះ​ទៅ​ឡើយ ដ្បិត​លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"»។


ពួក​គេ​ឆ្លើយ​ថា៖ «លោក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​ល្អិត​ល្អន់​ណាស់ អំពី​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​របស់​យើង​ថា "តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ? តើ​មាន​ប្អូន​ម្នាក់​ទៀត​ឬ​ទេ?" យើង​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​លោក​តាម​សំណួររបស់​លោក។ ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​យើង​ដឹងបាន​ថា លោក​នោះ​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ចុះ​ទៅ​ដូច្នេះ?»។


គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​មក​ឲ្យ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ? តើ​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដោយ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម