Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោកក៏​សួរអំពី​សុខ​ទុក្ខ​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​លោក​តា​ជា​ឪពុក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​សុខ​សប្បាយ​ទេ​ឬ? គាត់​នៅ​រស់​ទេឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 គាត់​ក៏​សួរសុខទុក្ខ​ពួកគេ ហើយ​និយាយថា​៖ “តើ​បុរស​ចំណាស់​ជា​ឪពុក​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​នោះ សុខសប្បាយ​ទេ​? តើ​គាត់​នៅតែ​នៅរស់​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា​មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់ ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 យូសុះ​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​និយាយ​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។


លោក​យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា៖ «កិច្ច‌ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ តែ​ព្រះនឹងឆ្លើយ​មក​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ»។


យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត‌ការណ៍​ទេ»។


ពួក‌គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ជា​កូន​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន​សព្វ‌ថ្ងៃ​នេះ កូន​ពៅ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​មួយ​ទៀត​មិន​នៅ​ទេ»។


ពួក​គេ​ឆ្លើយ​ថា៖ «លោក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​ល្អិត​ល្អន់​ណាស់ អំពី​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​របស់​យើង​ថា "តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ? តើ​មាន​ប្អូន​ម្នាក់​ទៀត​ឬ​ទេ?" យើង​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​លោក​តាម​សំណួររបស់​លោក។ ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​យើង​ដឹងបាន​ថា លោក​នោះ​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ចុះ​ទៅ​ដូច្នេះ?»។


លោក​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ឬ​ទេ?» ប៉ុន្ដែ បង‌ប្អូន​របស់​លោក​ឆ្លើយ​មិន​បាន​ទេ ដ្បិត​គេ​មាន​ចិត្ត​រន្ធត់​ជា​ខ្លាំង​នៅ​ចំពោះ​លោក។


ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។


នោះ​លោក​ក៏​ចាត់​យេ‌ហូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចម្រើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច។ យេ‌ហូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ។


លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។


គេ​ក៏​បែរ​ចូល​ទៅ​ផ្ទះ​យុវជន​លេវី​នោះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​គាត់​អំពី​សុខ​ទុក្ខ។


ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។


នោះ​ក៏​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ឡើង​ទៅ​ជួប​ណា‌បាល​នៅ​ត្រង់​កើមែល ហើយ​ជម្រាប​សួរ​គាត់ ដោយ​នូវ​ឈ្មោះ​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម