ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។
លោកុប្បត្តិ 42:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវនាំប្អូនពៅរបស់ពួកឯងមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។ គេក៏យល់ព្រមធ្វើដូច្នោះ។ ព្រះគម្ពីរខ្មែរសាកល រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឲ្យនាំប្អូនពៅឯងមកឯអញកុំខាន យ៉ាងនោះនឹងបានដឹងថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ផង គេក៏ធ្វើដូច្នោះ អាល់គីតាប បន្ទាប់មក ត្រូវនាំប្អូនរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលអ្នករាល់គ្នានិយាយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ |
ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។
បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវទុកម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យនៅជាប់ឃុំឃាំងក្នុងគុកនេះសិន ហើយអ្នកឯទៀតៗត្រូវយកស្រូវទៅឲ្យអ្នកផ្ទះ ដែលកំពុងតែអត់ឃ្លាននោះចុះ
ពេលនោះ លោកដែលជាចៅហ្វាយនៃស្រុកនោះ មានប្រសាសន៍មកយើងខ្ញុំថា "ធ្វើយ៉ាងនេះទើបខ្ញុំដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់ គឺត្រូវទុកបងប្អូនពួកឯងម្នាក់ឲ្យនៅជាមួយខ្ញុំ រួចយកស្រូវសម្រាប់ក្រុមគ្រួសារឯងរាល់គ្នាដែលអត់ឃ្លាននោះ ហើយចេញទៅ។
ត្រូវនាំយកប្អូនពៅពួកឯងមកជួបខ្ញុំ នោះខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ គឺជាមនុស្សទៀងត្រង់មែន។ បន្ទាប់មក ខ្ញុំនឹងដោះលែងបងប្អូនរបស់ពួកឯងម្នាក់នេះដល់ឯងវិញ ដើម្បីឲ្យឯងរាល់គ្នាបានរកស៊ីលក់ដូរក្នុងស្រុកនេះ"»។
គេក៏ចូលទៅជិតអ្នកមើលខុសត្រូវផ្ទះរបស់លោកយ៉ូសែប ហើយនិយាយទៅគាត់នៅមាត់ទ្វារផ្ទះថា៖
ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។
តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ យើងខ្ញុំនឹងមិនចុះទៅឡើយ ដ្បិតលោកនោះបានប្រាប់យើងខ្ញុំថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"»។
ពេលនោះ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "ចូរនាំវាចុះមកជួបខ្ញុំកុំខាន ដើម្បីឲ្យខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកផង"។
ប៉ុន្ដែ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "បើប្អូនពៅរបស់អ្នករាល់គ្នាមិនចុះមកជាមួយទេ នោះអ្នករាល់គ្នាមិនអាចជួបមុខខ្ញុំទៀតបានឡើយ"។
លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះបានបង្គាប់។