គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។
លោកុប្បត្តិ 41:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រាំពីរឆ្នាំដែលកើតមានអំណត់ក៏ចូលមកដល់ ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ ពេលនោះ កើតមានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ។ ព្រះគម្ពីរខ្មែរសាកល នោះប្រាំពីរឆ្នាំនៃទុរ្ភិក្សក៏ចាប់ផ្ដើមមកដល់ ដូចដែលយ៉ូសែបបាននិយាយ។ មានទុរ្ភិក្សកើតឡើងនៅប្រទេសទាំងអស់ ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូលមានអាហារវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្ដើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឆ្នាំអំណត់ទាំង៧ក៏ចាប់តាំងផ្តើមឡើង ដូចជាយ៉ូសែបបានទាយមែន ក៏មានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ អាល់គីតាប ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្តើមកើតមាន ដូចយូសុះនិយាយមែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូល មានអាហារបរិភោគគ្រប់គ្រាន់។ |
គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។
ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់
លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ដូច្នេះ ចូរអ្នករាល់គ្នាចុះទៅទិញស្រូវពីទីនោះមក ដើម្បីឲ្យយើងបានរស់នៅ កុំឲ្យស្លាប់»។
នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។
នៅគ្រានោះ ក្នុងស្រុកគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់នោះខ្លាំងណាស់។ ស្រុកអេស៊ីព្ទ និងស្រុកកាណានត្រូវហិនហោចទៅ ដោយព្រោះអំណត់នោះ។
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។
ពេលនោះ មានអំណត់កើតឡើងនៅពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន ហើយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគមិនបានឡើយ។