គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។
លោកុប្បត្តិ 41:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។ ព្រះគម្ពីរខ្មែរសាកល គោញីស្គម ហើយអាក្រក់មើលទាំងប្រាំពីរនោះដែលឡើងមកតាមក្រោយ គឺប្រាំពីរឆ្នាំ រីឯកួរស្រូវប្រាំពីរទទេ ដែលស្លោកដោយខ្យល់ទិសខាងកើត គឺប្រាំពីរឆ្នាំនៃទុរ្ភិក្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹង ដែលឡើងមកតាមក្រោយនោះ មានន័យថាប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោញីសំគម ហើយអាក្រក់មើលទាំង៧ដែលឡើងតាមក្រោយមកនោះ គឺជា៧ឆ្នាំ ឯគួរស្រូវទទេដែលស្កកដោយខ្យល់ពីទិសខាងកើត នោះនឹងត្រូវជា៧ឆ្នាំអំណត់ អាល់គីតាប គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹងដែលឡើងមក តាមក្រោយនោះ មានន័យថា ប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។ |
គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។