ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 40:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​តប​វិញ​ថា៖ «សប្តិ​នេះ​មាន​ន័យ​ដូច្នេះ កញ្ច្រែង​បី គឺ​បី​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​តប​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: កន្ត្រក​បី គឺ​បី​ថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​តប​វិញ​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ស្រាយ​ថា សប្តិ​នេះ​មាន​ន័យ​ដូច្នេះ ឯ​កញ្ច្រែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

សូមមើលជំពូក

អាល់គីតាប

យូសុះ​តប​វិញ​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 40:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ មែក​បី គឺ​បី​ថ្ងៃ


នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ​សម្រាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​ដែល​នៅ​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។


នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គឺ​ចង​ក​លោក​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នឹង​ចឹក​ស៊ី​សាច់​របស់​លោក»។


នៅ​ទី​នោះ មាន​យុវជន​សាសន៍​ហេព្រើរ​ម្នាក់ ជា​អ្នក​បម្រើ​របស់​មេ​កង​រក្សា​ព្រះ​អង្គ​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​តំណាល​សប្តិ​ប្រាប់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ប្រាប់​យើង​ខ្ញុំ តាម​សប្តិ​រៀងៗ​ខ្លួន។


គោ​ញី​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរ​ស្រូវ​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ ក៏​ប្រាំពីរ​ឆ្នាំ​ដែរ នេះ​ជា​សុបិន​តែ​មួយ​ទេ។


នេះ​ហើយ​ជា​សុបិន​របស់​ព្រះ‌ករុណា ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។


ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។


លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។