ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «តើ​អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ថា៖ «ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “អេបិល​ប្អូនប្រុស​របស់អ្នក​នៅ​ឯណា​?”។ គាត់​ទូលថា​៖ “ទូលបង្គំ​មិន​ដឹង​ទេ​។ តើ​ទូលបង្គំ​ជា​អ្នកយាម​ប្អូនប្រុស​របស់ទូលបង្គំ​ឬ​?”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​សួរ​កាអ៊ីន​ថា អេបិល​ប្អូន​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​មិន​ដឹង​ទេ តើ​ទូលបង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ​អី

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​សួរ​កបេល​ថា៖ «ហាបេល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ទៅ​កាន់​អុលឡោះ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ! តើ​ខ្ញុំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ខ្ញុំ​ឬ?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 4:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ យូដា​និយាយ​ទៅ​បង‌ប្អូន​ថា៖ «បើ​យើង​សម្លាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​ចំណេញ​បាន​អី?


បន្ទាប់​មក គេផ្ញើ​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ឪពុក ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន»។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? សូរ​សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី ឡើង​មក​ដល់​យើង។


ដ្បិត​ព្រះ‌អង្គ​ដែល​សង​សឹក​អ្នក​សម្លាប់​គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មិន​ភ្លេច​សម្រែក របស់​មនុស្ស​រង​ទុក្ខ​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ដោយ‌សារ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ផង ព្រះ‌អង្គ​ហើយ ដែល​លើក​ទូល‌បង្គំ​ឡើង ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់


អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចម្រើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។


អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។