ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ
លោកុប្បត្តិ 38:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ លោកយូដាបានឃើញកូនស្រីរបស់ឈ្មោះស៊ូអា ជាសាសន៍កាណាន គាត់ក៏យកនាង ហើយចូលទៅឯនាង។ ព្រះគម្ពីរខ្មែរសាកល នៅទីនោះ យូដាឃើញកូនស្រីរបស់បុរសជនជាតិកាណានម្នាក់ បុរសនោះឈ្មោះស៊ូអា គាត់ក៏យកនាងជាប្រពន្ធ ហើយចូលទៅឯនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណាន គាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ យូដាឃើញស្រីក្រមុំម្នាក់របស់សាសន៍កាណាន ឈ្មោះស៊ូអា គាត់ក៏យកនាងនោះ ហើយចូលទៅឯនាង អាល់គីតាប នៅទីនោះ គាត់បានឃើញកូនស្រីរបស់ស៊ូអា ជាជនជាតិកាណាន គាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។ |
ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។
ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
កាលស៊ីគែម ជាកូនរបស់ហាម៉ោរ សាសន៍ហេវី ជាមេលើស្រុកនោះ បានឃើញនាង ក៏ចាប់នាងយកទៅរំលោភ។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។
ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ និងសេឡា ទាំងបីនាក់នេះជាកូនរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់។ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រះអង្គក៏បានដកយកជីវិតគាត់ទៅ។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន?
រួចគាត់ត្រឡប់មកប្រាប់ឪពុកម្តាយថា៖ «ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន ដូច្នេះ សូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ»។
ថ្ងៃមួយ សាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ គាត់ឃើញស្រីពេស្យាម្នាក់ ហើយក៏ចូលទៅឯនាង។