Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ទាំង​បី​នាក់​នេះ​ជា​កូន​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់។ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បាន​ដក​យក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កូន​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ និង​សេឡា ។ អ្នក​ទាំង​បី​នេះ​ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ នឹង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​សំឡាប់​ចោល​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កូន​របស់​លោក​យូដា មាន អ៊ើរ អូណាន់ និង​សេឡា។ អ្នក​ទាំង​បី​នេះ ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​ដក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 2:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។


ដាន់ យ៉ូសែប បេនយ៉ាមីន ណែប‌ថា‌លី កាដ និង​អេស៊ើរ។


កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល។


កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡា‌អា‌ដា ជា​អ្នក​តាំង​ក្រុង​ម៉ារី‌សា ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក​ដែល​ត្បាញ​សំពត់​ខ្លូត​ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា


ក្នុង​ពួក​ស៊ីឡូរ មាន​អ័សា‌យ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់។


កូន​ចៅ​របស់​យូដា​មាន អ៊ើរ និង​អូណាន់ តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន។


កូន​ចៅ​របស់​យូដា​តាម​ពូជ​អំបូរ​របស់​គេ​មាន អំបូរ​សេឡា ជា​ពូជពង្ស​របស់​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​ពេរេស អំបូរ​សេរ៉ាស ជា​ពូជពង្ស​របស់​សេរ៉ាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម