លោកុប្បត្តិ 38:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ងាកទៅឯនាងតាមផ្លូវ ហើយពោលថា៖ «មក៍ សូមឲ្យខ្ញុំចូលទៅឯនាង» ដ្បិតគាត់មិនបានដឹងថា នាងជាកូនប្រសារបស់គាត់ទេ។ នាងសួរថា៖ «តើលោកឲ្យអ្វីខ្ញុំ ដែលលោកចូលមកឯខ្ញុំនេះ?» ព្រះគម្ពីរខ្មែរសាកល យូដាក៏បែរទៅរកតាម៉ារនៅក្បែរផ្លូវ ហើយនិយាយថា៖ “មក៍! សូមឲ្យខ្ញុំចូលទៅឯនាងផង” ដ្បិតគាត់មិនបានដឹងថានាងជាកូនប្រសាស្រីរបស់ខ្លួនឡើយ។ នាងក៏និយាយថា៖ “តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ដើម្បីចូលមកឯខ្ញុំ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថាជាកូនប្រសារបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកឲ្យអ្វីខ្ញុំ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ក៏បែរទៅឯនាងតាមផ្លូវនិយាយថា ចូរយើងទៅ សូមឲ្យខ្ញុំចូលទៅឯនាងឥឡូវ ពីព្រោះគាត់មិនដឹងថា នាងជាកូនប្រសាទេ តែនាងសួរថា តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំខ្លះ ដែលអ្នកចូលមកឯខ្ញុំនេះ អាល់គីតាប គាត់ចូលទៅជិតតាម៉ារ ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថា ជាកូនប្រសាររបស់គាត់ទេ។ គាត់តបថា៖ «បើខ្ញុំទៅជាមួយអ្នក តើអ្នកឲ្យអ្វីខ្ញុំ?»។ |
គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយពីហ្វូងមកឲ្យនាង»។ តែនាងសួរថា៖ «លោកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទម្រាំតែលោកបានផ្ញើពពែនោះមកដល់?»
ប៉ុន្តែ ពេលនាងទៅជិត ដើម្បីថ្វាយនំឲ្យសោយ ទ្រង់ក៏ចាប់នាងដោយពាក្យថា៖ «ប្អូនអើយ ចូរមកដេកជាមួយយើង»។
គេតែងតែឲ្យឈ្នួលដល់ស្រីពេស្យាទាំងប៉ុន្មាន តែអ្នកវិញ អ្នកឲ្យឈ្នួលដល់សហាយអ្នកទាំងអស់ ក៏សូកគេឲ្យមករកអ្នកពីគ្រប់ទិសទីវិញ សម្រាប់ទទួលរួមបវេណី។
សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង
មិនត្រូវយកថ្លៃឈ្នួលពីការធ្វើស្រីពេស្យា ឬប្រាក់ឈ្នួលពីការធ្វើប្រុសពេស្យា មកក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីលាបំណន់អ្វីមួយឡើយ ដ្បិតទាំងពីរមុខនេះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។