កាលយ៉ូសែបបានមកដល់បងៗហើយ គេក៏ដោះអាវគាត់ចេញ គឺអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង
ដូច្នេះ នៅពេលយ៉ូសែបមកដល់ពួកបងប្រុសរបស់គាត់ ពួកគេក៏ដោះអាវវែងរបស់យ៉ូសែបចេញ ជាអាវវែងចម្រុះពណ៌ដែលគាត់បានពាក់
ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។
កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង
ពេលយូសុះដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។
រូបេនពោលទៅពួកគេទៀតថា៖ «កុំកម្ចាយឈាមអី គ្រាន់តែទម្លាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះទៅបានហើយ កុំដាក់ដៃលើវាឡើយ»។ គាត់ធ្វើដូច្នេះ មកពីគាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយបញ្ជូនគាត់ឲ្យត្រឡប់ទៅឯឪពុកវិញ។
រួចគេចាប់គាត់យកទៅទម្លាក់ក្នុងអណ្តូង ឯអណ្តូងនោះគ្មានទឹកទេ។
លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។
គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។
ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ ហើយបិទទ្វារជិត។ ឯនាងតាម៉ារ ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ។
គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ហើយគេនាំគ្នាចាប់ឆ្នោត យកអាវវែងរបស់ទូលបង្គំ ។
គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ