ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រូបេន​ពោល​ទៅ​ពួក‌គេ​ទៀត​ថា៖ «កុំ​កម្ចាយ​ឈាម​អី គ្រាន់​តែ​ទម្លាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ទៅ​បាន​ហើយ កុំ​ដាក់​ដៃ​លើ​វាឡើយ»។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក‌គេ ហើយ​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រូបេន​និយាយ​នឹង​ពួកគេ​ទៀត​ថា​៖ “កុំ​បង្ហូរឈាម​ឡើយ​! ចូរ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​នេះ​ដែល​នៅ​ទីរហោស្ថាន​ចុះ ប៉ុន្តែ​កុំ​ដាក់​ដៃ​លើ​វា​ឡើយ”។ រូបេននិយាយដូច្នេះ គឺ​ដើម្បី​ជួយ​យ៉ូសែប​ឲ្យរួច​ពី​កណ្ដាប់ដៃ​របស់ពួកគេ ហើយ​នាំ​គាត់​ទៅ​ឯ​ឪពុក​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្ដូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​រូបេន​និយាយ​ទៅ​គេ​ថា កុំ​ឲ្យ​កំចាយ​ឈាម​អី ឲ្យ​គ្រាន់​តែ​ទំលាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ចុះ កុំ​ឲ្យ​ដាក់​ដៃ​ធ្វើ​វា​ឡើយ ដោយ​គំនិត​គាត់​ប៉ង​នឹង​ជួយ ឲ្យ​យ៉ូសែប​រួច​ពី​កណ្តាប់​ដៃ​របស់​គេ ដើម្បី​នឹង​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ

សូមមើលជំពូក

អាល់គីតាប

រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្តូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យូសុះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​ពោល​ថា៖ «កុំ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា អ្នក​កោត​ខ្លាច​ព្រះ​មែន ដោយ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង​សោះ»។


ប៉ុន្តែ កាល​រូបេន​បាន​ឮដូច្នេះ គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​ពួក‌គេ។ គាត់​និយាយ​ថា៖ «យើង​កុំ​យក​ជីវិត​វា​អី»។


កាល​យ៉ូសែប​បាន​មក​ដល់​បង​ៗ​ហើយ គេ​ក៏​ដោះ​អាវ​គាត់​ចេញ គឺ​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង


ពេល​នោះ រូបេន​ឆ្លើយ​ឡើង​ថា៖ «តើ​បង​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​ថា កុំ​ឲ្យ​ធ្វើ​បាប​វា? តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​សោះ មើល៍ ឥឡូវនេះ វា​បាន​ទារ​ឈាម​វា​វិញ​ហើយ»។


ព្រះ មិន​បាន​ប្រហារ​ពួក​មេដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ ហើយ​គេ​នាំ​គ្នា​បរិ‌ភោគ​អាហារ។


ទោះ​បី​ជា​អែល‌ណា‌ថាន ដេឡាយ៉ា និង​កេម៉ារា ទូល‌អង្វរ​ស្តេច សូម​កុំ​ដុត​ក្រាំង​ក៏​ដោយ តែ​ស្តេច​មិន​ព្រម​ស្តាប់​តាម​ទេ


កាល​លោក​ពីឡាត់​ឃើញ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្តា‌ជន ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្មាន​ទោស​ដោយ‌សារ​ឈាម​របស់​អ្នក​នេះ​ទេ អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចុះ»។


នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ចាប់​ផ្តើម​បៀត​បៀន​ក្រុម​ជំនុំ​ជា​ខ្លាំង។


ផ្ទុយ​ទៅ​វិញ ត្រូវ​សម្លាប់​អ្នក​នោះចេញ​កុំ​ខាន។ អ្នក​ត្រូវ​ដាក់​ដៃ​លើ​អ្នក​នោះ​មុន​គេ រួច​សឹម​បណ្ដា‌ជន​ទាំង​អស់​គ្នា​តាម​ក្រោយ ដើម្បី​ប្រហារ​អ្នក​នោះ​ចោល។