នេះជាបញ្ជីឈ្មោះកូនចៅលោកអ៊ីសម៉ាអែល តាមឈ្មោះ តាមតំណវង្សត្រកូលរបស់គេៈ កូនច្បងរបស់លោកអ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម
លោកុប្បត្តិ 36:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងនាងបាសម៉ាត ជាកូនស្រីរបស់អ៊ីសម៉ាអែល គឺប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងបាសម៉ាតកូនស្រីរបស់អ៊ីសម៉ាអែល ដែលនាងជាប្អូនស្រីរបស់នេបាយ៉ូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងបាសម៉ាតជាកូនអ៊ីសម៉ាអែល ហើយជាប្អូននេបាយ៉ូត អាល់គីតាប និងបាសម៉ាត ជាកូនរបស់អ៊ីស្មាអែល គឺប្អូនស្រីរបស់ណេបាយ៉ុត។ |
នេះជាបញ្ជីឈ្មោះកូនចៅលោកអ៊ីសម៉ាអែល តាមឈ្មោះ តាមតំណវង្សត្រកូលរបស់គេៈ កូនច្បងរបស់លោកអ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម
កាលលោកអេសាវមានអាយុសែសិបឆ្នាំ លោកបានរៀបការជាមួយនាងយូឌីត កូនស្រីរបស់បេរីជាសាសន៍ហេត និងនាងបាសម៉ាត កូនស្រីរបស់អេឡូន ជាសាសន៍ហេត
អេសាវក៏ទៅរកលោកអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូនរបស់នាងនេបាយ៉ូត ជាកូនរបស់លោកអ៊ីសម៉ាអែល ចៅរបស់លោកអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។
នេះជាឈ្មោះកូនចៅរបស់លោកអេសាវ គឺអេលីផាស ជាកូននាងអ័ដា ប្រពន្ធលោកអេសាវ និងរេហួល ជាកូននាងបាសម៉ាត ប្រពន្ធលោកអេសាវ។
លោកអេសាវបានយកប្រពន្ធពីពួកកូនស្រីស្រុកកាណាន គឺនាងអ័ដា ជាកូនស្រីរបស់អេឡូន សាសន៍ហេត នាងអ័ហូលីបាម៉ា កូនស្រីរបស់អ័ណា អ័ណាជាកូនប្រុស របស់ស៊ីបៀន សាសន៍ហេវី