ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​កូន​ចៅ​របស់​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​កូនចៅ​របស់​សៀរ​ជនជាតិហូរី ដែល​រស់នៅ​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន‌ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​ចៅ​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា

សូមមើលជំពូក

អាល់គីតាប

រីឯ​កូន​ចៅ​របស់​សៀរ ជន‌ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ពួក​ហូរី​នៅ​តំបន់​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ជាប់​ទី​រហោ‌ស្ថាន។


ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ (គឺ​អេដុម) ហើយ​ទាំង​នេះ​ជា​ពូជ​អំបូរ​របស់​គេ។


លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី


ឌីសុន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​របស់​សៀរ នៅ​ក្នុង​ស្រុក​អេដុម។


ពី​មុន សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​ដែរ តែ​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ ដូច​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)។


ដូច​ព្រះ‌អង្គ​បាន​ធ្វើ​សម្រាប់​កូន​ចៅ​អេសាវ ដែល​នៅ​ស្រុក​សៀរ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​អាច​ចាប់​យក​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។