អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
លោកុប្បត្តិ 36:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ (គឺអេដុម) ហើយទាំងនេះជាពូជអំបូររបស់គេ។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះហើយ ជាកូនចៅរបស់អេសាវ (អេសាវគឺអេដំ) និងជាមេដឹកនាំរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនចៅអេសាវ ហើយជាមេគេទាំងអស់ ឯអេសាវ គឺជាអេដំម។ អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អេសាវ ហើយជាមេកន្ទ្រាញ។ អេសាវក៏មានឈ្មោះថាអេដុមដែរ។ |
អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
នេះជាពូជអំបូររបស់កូនចៅនាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ គឺយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីនាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ហើយជាកូនស្រីរបស់លោកអ័ណា។
ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។