ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។
លោកុប្បត្តិ 35:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នាងដេបូរ៉ា ជាមេដោះរបស់នាងរេបិកាបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅក្រោមដើមម៉ៃសាក់ ខាងក្រោមបេត-អែល។ ដូច្នេះ គេហៅកន្លែងនោះថា "អាឡុន-បាគូថ" ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ដេបូរ៉ាដែលជាមេដោះរបស់រេបិកាបានស្លាប់ ហើយត្រូវគេបញ្ចុះក្រោមដើមអូកដែលនៅខាងត្បូងបេត-អែល ដូច្នេះគេដាក់ឈ្មោះដើមឈើនោះថា អាឡុន-បាគូថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាងនៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។ អាល់គីតាប នៅគ្រានោះ ដេបូរ៉ា ដែលត្រូវជាមេដោះរបស់រ៉ហ្វ៊ីកា បានស្លាប់ ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។ |
ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។
នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រារបស់ទ្រង់ ត្រឡប់ទៅក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់រយៈពេលប្រាំពីរថ្ងៃ។
នៅគ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានឡើងពីគីលកាលទៅបូគីម ហើយពោលថា៖ «យើងបានយកអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុកដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា។ យើងបានប្រាប់ថា "យើងនឹងមិនក្បត់សេចក្ដីសញ្ញារបស់យើងចំពោះអ្នករាល់គ្នាឡើយ ។
ដូច្នេះ គេដាក់ឈ្មោះកន្លែងនោះថា បូគីម រួចគេនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៅទីនោះ។
លោកស្រីតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលស្ថិតនៅចន្លោះរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ហើយពួកកូនចៅអ៊ីស្រាអែលបានឡើងទៅជួបលោកស្រី ដើម្បីជំនុំជម្រះរឿងរ៉ាវរបស់គេ។
បន្ទាប់មក អ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ ហើយអ្នកនឹងជួបមនុស្សបីនាក់នៅទីនោះ ដែលកំពុងឡើងទៅឯព្រះ នៅបេត-អែល ម្នាក់កាន់កូនពពែបី ម្នាក់ទៀតកាន់នំបុ័ងបីដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ។
បន្ទាប់មក ពួកគេរើសអដ្ឋិយកទៅបញ្ចុះនៅក្រោមដើមឈើមួយ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។:៚