ដូច្នេះ ឡុតក៏ចេញទៅប្រាប់កូនប្រសា ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះយេហូវ៉ាបម្រុងនឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្ដែ កូនប្រសារបស់គាត់ស្មានថាគាត់និយាយលេង។
លោកុប្បត្តិ 34:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមភ្ជាប់ញាតិពន្ធជាមួយយើងខ្ញុំ ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាមកយើងខ្ញុំ ហើយយកកូនក្រមុំរបស់យើងខ្ញុំសម្រាប់អ្នករាល់គ្នាវិញទៅ ព្រះគម្ពីរខ្មែរសាកល សូមចងស្ពានមេត្រីជាមួយពួកយើងទៅ គឺសូមឲ្យកូនស្រីរបស់ពួកលោកមកពួកយើង ហើយយកកូនស្រីរបស់ពួកយើងសម្រាប់ពួកលោកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ អាល់គីតាប សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។ |
ដូច្នេះ ឡុតក៏ចេញទៅប្រាប់កូនប្រសា ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះយេហូវ៉ាបម្រុងនឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្ដែ កូនប្រសារបស់គាត់ស្មានថាគាត់និយាយលេង។
ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ
លោកស្រីរេបិកាមានប្រសាសន៍ទៅលោកអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ។ បើយ៉ាកុបរៀបការជាមួយស្ត្រីសាសន៍ហេតនៅស្រុកនេះដែរ នោះតើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត?»
នោះអ្នករាល់គ្នានឹងបានរស់នៅជាមួយយើងខ្ញុំ ហើយស្រុកនេះនឹងបើកចំហសម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នារស់នៅ ហើយធ្វើជំនួញ ព្រមទាំងទិញដីធ្លីក្នុងស្រុកនេះទៅ»។
ប៉ុន្ដែ ហាម៉ោរនិយាយទៅកាន់ពួកគេថា៖ «ស៊ីគែម កូនរបស់ខ្ញុំពេញចិត្តនឹងកូនស្រីរបស់អ្នកខ្លាំងណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធរបស់វាទៅ។
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
នោះតើយើងខ្ញុំនឹងបែរទៅប្រព្រឹត្តរំលងបទបញ្ជារបស់ព្រះអង្គទៀត ដោយរៀបការនឹងសាសន៍ដទៃ ដែលប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះឬ? តើព្រះអង្គមិនមានសេចក្ដីក្រោធនឹងយើងខ្ញុំ រហូតដល់បំផ្លាញយើងខ្ញុំអស់រលីង កុំឲ្យមានសេសសល់ ឬកុំមានអ្នកណាម្នាក់គេចផុតទេឬ?
មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ