នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។
លោកុប្បត្តិ 34:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដែលគេនឹងព្រមនៅជាមួយយើង ហើយត្រឡប់ជាសាសន៍តែមួយនោះ លុះត្រាតែកាលណាប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ។ ព្រះគម្ពីរខ្មែរសាកល មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ទើបអ្នកទាំងនោះនឹងព្រមតាមពួកយើងដើម្បីរស់នៅជាមួយពួកយើង ហើយក្លាយជាប្រជាជាតិតែមួយ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកយើងត្រូវទទួលពិធីកាត់ស្បែក ដូចដែលពួកគេបានទទួលពិធីកាត់ស្បែកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ អាល់គីតាប ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ ក្នុងចំណោមពួកយើងខតាន់ដូចពួកគេដែរ។ |
នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។
«មនុស្សទាំងនោះចង់បានសុខជាមួយយើង ចូរឲ្យគេរស់នៅក្នុងស្រុក និងធ្វើជំនួញចុះ ដ្បិតមើល៍ ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់យើងទៅគេដែរ។
ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់នឹងមិនត្រឡប់មកជារបស់យើងទេឬ? ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយយើងហើយ»។