ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។
លោកុប្បត្តិ 33:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។ ព្រះគម្ពីរខ្មែរសាកល អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង អាល់គីតាប អេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មាន ដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ យ៉ាកកូបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ |
ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។
ពួកអ្នកនាំសារក៏ត្រឡប់មកជម្រាបលោកយ៉ាកុបវិញថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវជាបងរបស់លោកហើយ ហើយលោកក៏អញ្ជើញមកជួបលោកដែរ ទាំងមានមនុស្សបួនរយនាក់មកជាមួយផង»។
បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។
ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់មក ព្រះយេហូវ៉ាប្រទានពរដល់ផ្ទះរបស់សាសន៍អេស៊ីព្ទនោះ ដោយព្រោះលោកយ៉ូសែប ហើយព្រះយេហូវ៉ាក៏ប្រទានពរអ្វីៗទាំងអស់ដែលជារបស់គាត់ ទាំងផ្ទះសំបែង ទាំងស្រែចម្ការ។
ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។