ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។
លោកុប្បត្តិ 31:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនរាប់រកលោកដូចពីមុនទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបសង្កេតមើលទឹកមុខឡាបាន់ នោះមើល៍! ឡាបាន់មិនដូចពីមុនចំពោះគាត់ឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនសូវរាប់រកលោកដូចមុនទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ អាល់គីតាប យ៉ាកកូបសង្កេតឃើញថា ឡាបាន់មិនសូវរាប់រកគាត់ដូចមុនទៀតឡើយ។ |
ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។
លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលត្រឡប់ទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
ហើយប្រាប់ពួកនាងថា៖ «បងឃើញឫកពាឪពុករបស់អូនហាក់ដូចជាមិនរាប់រកបង ដូចពីមុនទៀតឡើយ។ ប៉ុន្ដែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។
តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។
ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមិនសូវមានវោហារទេ គឺតាំងពីដើមរៀងមក រហូតដល់ដែលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំនៅពេលនេះ ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង
នេះជាមធ្យោបាយសម្រាប់ជួយអ្នកដែលសម្លាប់គេ ហើយរត់ទៅជ្រកកោណនៅក្រុងនោះ ដើម្បីឲ្យរួចជីវិត គឺអ្នកណាម្នាក់ដែលសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា និងគ្មានគំនិតស្អប់គ្នាពីមុន
បុរសណាដែលមានចិត្តទន់ភ្លន់ជាងគេ ហើយមានចិត្តថ្នមក្នុងចំណោមអ្នករាល់គ្នា អ្នកនោះនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនរបស់ខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន និងដល់កូនរបស់ខ្លួនដែលនៅសេសសល់
ដូច្នេះ យ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅជួបស្ដេចសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។