Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 បុរស​ណា​ដែល​មាន​ចិត្ត​ទន់​ភ្លន់​ជាង​គេ ហើយ​មាន​ចិត្ត​ថ្នម​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​របស់​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត‌បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់‌សម្លឹង​បងប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត​បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់​សម្លឹង​បង‌ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស​សល់

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:54
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ្នក​ដែល​ក្រ​គ្មាន​អ្វី​សោះ មាន​តែ​កូន​ចៀម​មួយ ដែល​បាន​ទិញ​មក​ចិញ្ចឹម​ប៉ុណ្ណោះ កូន​ចៀម​នោះ​ក៏​ចម្រើន​ធំ​ឡើង​នៅ​ជា‌មួយ​គាត់ និង​កូន​គាត់ វា​តែង​ស៊ី​អាហារ ហើយ​ផឹក​ពី​ពែង​របស់​គាត់ ក៏​ដេក​នៅ​នា​ដើម​ទ្រូង​គាត់​ដែរ គាត់​ទុក​វា​ដូច​ជា​កូន​ស្រី​របស់​ខ្លួន។


ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


កុំ​បរិ‌ភោគ​ភោជ‌នាហារ​របស់​មនុស្ស ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជា‌រស​របស់​គេ​ដែរ


អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្ដី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។


តើ​ស្ត្រី​អាច​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ? គេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។


កុំ​ទុក​ចិត្ត​នឹង​មិត្ត​សម្លាញ់ ក៏​កុំ​ជឿ​ញាតិ​សន្ដាន​ដែរ ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក ចេញ​ឆ្ងាយ​ពីនាង​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក


តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។


តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​អ្វី​ដែល​ជា​របស់​ខ្ញុំ តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន​ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?"


ប្រសិន‌បើ​បង​ប្អូន​ពោះ​មួយ​របស់​អ្នក កូន​ប្រុស​របស់​ឪពុក​អ្នក កូន​ប្រុស​របស់​ម្ដាយ​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ផ្ទាល់ ឬ​ប្រពន្ធ​ជា​ទីស្រឡាញ់​របស់​អ្នក ឬ​មិត្ត​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ​នឹងអ្នក បាន​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ថា "តោះ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ទៀត​វិញ" ជា​ព្រះ​ដែល​អ្នក ឬ​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់


ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​គិត​ថា "ឆ្នាំ​ទី​ប្រាំពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែងជិត​មក​ដល់​ហើយ" ហើយ​អ្នក​មើល​ទៅ​បង​ប្អូន​ដែល​ក្រ​នោះ​ដោយ​គ្មាន​ចិត្ត​មេត្ដា ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ពេល​គេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​អ្នក នោះ​អ្នក​នឹង​មាន​បាប​មិន​ខាន។


ក្នុង​ពេល​គេ​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង‌សត្រូវ​នឹង​ធ្វើ​ទុក្ខ​អ្នក នោះ​អ្នក​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ចេញ​ពី​ពោះ​របស់​អ្នក គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។


រហូត​ដល់​គេ​មិន​ព្រម​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិ‌ភោគ ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សេស‌សល់ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​របស់​អ្នក​ឡោម​ព័ទ្ធ​ជុំ‌វិញ និងគ្រា​ដែល​អ្នកជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក​នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម