បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
លោកុប្បត្តិ 31:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ក្រោកឡើង ហើយបញ្ជិះកូនប្រពន្ធលើសត្វអូដ្ឋ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ក្រោកឡើង ហើយដាក់កូនៗ និងពួកប្រពន្ធរបស់គាត់នៅលើអូដ្ឋ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក្រោកឡើងនាំកូន និងប្រពន្ធ ជិះអូដ្ឋចេញដំណើរទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ អាល់គីតាប យ៉ាកកូបក្រោកឡើង នាំកូន និងប្រពន្ធជិះអូដ្ឋចេញដំណើរទៅ។ |
បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
នាងរេបិកា និងពួកស្រីបម្រើរបស់នាងក៏ក្រោកឡើងជិះអូដ្ឋ ទៅតាមបុរសនោះ ហើយគាត់ក៏នាំនាងរេបិកាធ្វើដំណើរចេញទៅ។
ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។
នាំហ្វូងសត្វរបស់លោកទាំងអស់ និងទ្រព្យសម្បត្តិដែលរកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលបានពីកាលនៅក្រុងប៉ាដាន់-អើរ៉ាម ដើម្បីទៅរកលោកអ៊ីសាកជាឪពុក នៅស្រុកកាណានវិញ។
ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់ ឥតមានអ្នកណារត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ដែលជិះសត្វអូដ្ឋរត់ទៅប៉ុណ្ណោះ។