នៅថ្ងៃនោះ លោកឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗ ពពាល និងអស់ទាំងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
លោកុប្បត្តិ 31:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។ ព្រះគម្ពីរខ្មែរសាកល គ្រប់ទាំងទ្រព្យសម្បត្តិដែលព្រះបានដកយកពីឪពុករបស់ពួកខ្ញុំ គឺជារបស់ពួកខ្ញុំ និងកូនៗរបស់ពួកខ្ញុំ។ ដូច្នេះឥឡូវនេះ សូមធ្វើអ្វីៗទាំងអស់ដែលព្រះបានមានបន្ទូលនឹងបងចុះ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលព្រះជាម្ចាស់បានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់បងទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង នឹងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។ អាល់គីតាប ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលអុលឡោះបានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះប្រាប់បងទៅ»។ |
នៅថ្ងៃនោះ លោកឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗ ពពាល និងអស់ទាំងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
តើគាត់មិនបានរាប់យើងដូចជាអ្នកដទៃទេឬ? ដ្បិតគាត់បានលក់យើង ហើយបានស៊ីបង្ហិនប្រាក់បណ្ណាការរបស់យើងអស់រលីងហើយ។
៙ ឱបុត្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរបំភ្លេចប្រជារាស្ត្ររបស់បុត្រី និងពួកដំណាក់បិតារបស់បុត្រីទៅ