ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​គាត់​មិន​បាន​រាប់​យើង​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ? ដ្បិត​គាត់​បាន​លក់​យើង ហើយ​បាន​ស៊ី​បង្ហិន​ប្រាក់​បណ្ណា‌ការ​របស់​យើង​អស់​រលីង​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ពួកខ្ញុំ​មិន​ត្រូវ​គាត់​រាប់​ជា​ជនចម្លែក​ទេ​ឬ​? ដ្បិត​គាត់​បាន​លក់​ពួកខ្ញុំ ព្រមទាំង​ស៊ីបង្ហិនអស់រលីង​សូម្បីតែ​ថ្លៃលក់​ពួកខ្ញុំ​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​គាត់​មិន​រាប់​យើង​ទុក​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ​អី ដ្បិត​គាត់​បាន​លក់​យើង ហើយ​ស៊ី​បង្ហិន​ប្រាក់​បណ្តា‌ការ​របស់​យើង​អស់​រលីង​ផង

សូមមើលជំពូក

អាល់គីតាប

គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ នៅ​ពេល​យប់ លោក​ឡាបាន់​បាន​យក​នាង​លេអា​ទៅ​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។


សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ និង​កូន​របស់​ខ្ញុំទៅ​ជា​មួយ​ដែរ ដ្បិត​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ព្រោះ​តែ​នាង ដ្បិត​លោក​ឪពុក​ជ្រាប​ពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​ជូន​លោក​ឪពុក​ហើយ»។


ពេល​នោះ នាង​រ៉ាជែល និង​នាង​លេអា​ឆ្លើយ​ទៅ​ប្តី​ថា៖ «ចុះ​យើង​នៅ​មាន​ចំណែក ឬ​មត៌ក នៅ​ក្នុង​ផ្ទះ​ឪពុក​យើង​ឯ​ណា?


ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​បង សូម​បង​ធ្វើ​តាម​ទៅ»។


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​ម្ភៃ​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​ពីរ​នាក់ ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​ដប់​ដង​ហើយ។


រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។