ទេវតារបស់ព្រះយេហូវ៉ាពោលមកកាន់បងក្នុងសប្តិនោះថា "យ៉ាកុបអើយ" បងឆ្លើយថា "ព្រះករុណាវិសេសព្រះអម្ចាស់!"
លោកុប្បត្តិ 31:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលនោះ ហើយដែលអ្នកបានបន់ដល់យើង។ ឥឡូវនេះ ចូររៀបចំ ហើយចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ"»។ ព្រះគម្ពីរខ្មែរសាកល យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោល និងជាកន្លែងដែលអ្នកបានបន់បំណន់ដល់យើង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ ហើយត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញចុះ!’”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ អាល់គីតាប យើងជាម្ចាស់នៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលថ្មមួយ ថែមទាំងបានទូរអាទៀតផង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។ |
ទេវតារបស់ព្រះយេហូវ៉ាពោលមកកាន់បងក្នុងសប្តិនោះថា "យ៉ាកុបអើយ" បងឆ្លើយថា "ព្រះករុណាវិសេសព្រះអម្ចាស់!"
ពេលនោះ នាងរ៉ាជែល និងនាងលេអាឆ្លើយទៅប្តីថា៖ «ចុះយើងនៅមានចំណែក ឬមត៌ក នៅក្នុងផ្ទះឪពុកយើងឯណា?
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលត្រឡប់ទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
លោកយ៉ាកុបទូលថា៖ «ឱព្រះរបស់លោកអ័ប្រាហាំ ជីតាទូលបង្គំ និងជាព្រះរបស់លោកអ៊ីសាកឪពុកទូលបង្គំ! ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំថា "ចូរវិលទៅឯញាតិសន្តានរបស់អ្នក នៅស្រុករបស់អ្នកវិញទៅ នោះយើងនឹងប្រោសសេចក្ដីល្អដល់អ្នក"
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ។ ត្រូវសង់អាសនាមួយថ្វាយព្រះដែលបានលេចមកឲ្យអ្នកឃើញ នៅពេលអ្នករត់ចេញពីអេសាវជាបងរបស់អ្នក»។
លោកបានសង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា "អែល-បេត-អែល" ព្រោះនៅទីនោះហើយដែលព្រះទ្រង់បានលេចមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។