រួចគាត់ចេញពីលោកយ៉ាកុបទៅ ចម្ងាយដើរអស់បីថ្ងៃ ឯលោកយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។
លោកុប្បត្តិ 30:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏យកមែករលួស មែកចំបក់ និងក្រចៅស្រស់ៗ មកក្រីសំបកជាកង់ៗ ឲ្យឃើញសាច់សៗ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ាកុបយកមែកស្រស់ៗពីដើមកំញាន ដើមអាល់ម៉ុង និងដើមកៅឡាក់មក បកសំបកជាឆ្នូតសៗ ឲ្យឃើញសាច់សរបស់មែកទាំងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបគាត់យកមែករលួស ចំបក់ នឹងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស អាល់គីតាប យ៉ាកកូបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។ |
រួចគាត់ចេញពីលោកយ៉ាកុបទៅ ចម្ងាយដើរអស់បីថ្ងៃ ឯលោកយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។
លោកដាក់មែកដែលបានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងជាន់គ្នានៅពេលមកផឹក
គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។
អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះ នឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយក្នុងសួនច្បារនៃព្រះ ដែលមានលម្អដូចវាឡើយ។