ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​បុរស​នោះ ដោយមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ឯណា?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ហៅ​មនុស្ស​នោះ ដោយ​មានបន្ទូល​នឹង​គាត់​ថា​៖ “តើ​អ្នក​នៅ​ឯណា​?”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ហៅ​រក​អ័ដាម​ដោយ​បន្ទូល​ថា ឯង​នៅ​ឯ​ណា

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?»

សូមមើលជំពូក



លោកុ‌ប្បត្តិ 3:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ទត​មើល​ទី​ក្រុង និង​ប៉ម​ដែល​ពួក​កូន​មនុស្ស​បាន​សង់។


ទេវតា​ពោល​ថា៖ «ហាការ ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ តើ​នាង​មក​ពី​ណា ហើយ​ទៅ​ណា​ហ្នឹង?» នាង​តប​ថា៖ «ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ចៅ‌ហ្វាយ​ស្រី​របស់​ខ្ញុំ​ម្ចាស់»។


បុរស​ទាំង​បី​សួរ​លោក​ថា៖ «នាង​សារ៉ា​ប្រពន្ធ​របស់​អ្នក​នៅ​ឯ​ណា?» លោក​តប​ថា៖ «នៅ​ក្នុង​ជំរំ​ឯ​ណោះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «តើ​អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ថា៖ «ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​ឬ?»


លំដាប់​នោះ​គាត់​ចូល​ទៅ​ឈរ​នៅ​មុខ​អេលី‌សេ​ជា​ចៅ‌ហ្វាយ​ខ្លួន ហើយ​លោក​សួរ​ថា៖ «កេហា‌ស៊ី​អើយ ឯង​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​បាន​ទៅ​ឯ​ណា​ទេ»។