ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?»
លោកុប្បត្តិ 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងពស់ថា៖ “ដោយព្រោះឯងបានធ្វើដូច្នេះ ឯងត្រូវបណ្ដាសាលើសជាងសត្វស្រុកទាំងអស់ ក៏លើសជាងសត្វព្រៃទាំងអស់នៃទីវាលដែរ គឺឯងត្រូវលូននឹងពោះឯង ហើយឯងត្រូវស៊ីធូលីដី ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដីអស់មួយជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្តាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្តាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដី អស់មួយជីវិត។ |
ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?»
ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
សូមឲ្យមនុស្សដែលរស់នៅទីរហោស្ថាន នាំគ្នាក្រាបចុះនៅចំពោះព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ក្រាបលិឍធូលីដី
នោះអ្នកនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សម្ដីអ្នកនឹងឮខ្សាវៗមកពីធូលីដី សំឡេងអ្នកនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសម្ដីអ្នកនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។
ឆ្កែព្រៃ និងកូនចៀមរកស៊ីជាមួយគ្នា សិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់ នឹងមានធូលីដីជាអាហារ សត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់យើងទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដូច្នេះ អ្នករាល់គ្នាត្រូវចេះសម្គាល់សត្វជើងបួនដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោកដោយសត្វជើងបួន ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលយើងបានញែកចេញពីអ្នករាល់គ្នា ទុកជាមិនស្អាតនោះឡើយ។
គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។