លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះចូលចិត្តបរិភោគសាច់ដែលគាត់បរបាញ់ រីឯរេបិកាវិញ នាងស្រឡាញ់យ៉ាកុប។
លោកុប្បត្តិ 27:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីរេបិកាប្រាប់លោកយ៉ាកុបជាកូនថា៖ «ម្តាយបានឮឪពុកកូននិយាយទៅកាន់អេសាវ បងរបស់កូនថា ព្រះគម្ពីរខ្មែរសាកល រេបិកាក៏ប្រាប់យ៉ាកុបកូនប្រុសរបស់នាងថា៖ “មើល៍! ម្ដាយបានឮឪពុកឯងនិយាយនឹងអេសាវបងប្រុសរបស់ឯងថា: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកស្រីរេបិកាពោលទៅកាន់លោកយ៉ាកុប ជាកូនថា៖ «ម្ដាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចរេបិកាប្រាប់យ៉ាកុបជាកូនថា មើល អញឮឪពុកឯងនិយាយនឹងអេសាវបងឯងថា អាល់គីតាប ពេលនោះ រ៉ហ្វ៊ីកាពោលទៅកាន់យ៉ាកកូបជាកូនថា៖ «ម្តាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា |
លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះចូលចិត្តបរិភោគសាច់ដែលគាត់បរបាញ់ រីឯរេបិកាវិញ នាងស្រឡាញ់យ៉ាកុប។
កាលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់អេសាវជាកូន នោះលោកស្រីរេបិកាបានស្តាប់ឮ។ ពេលអេសាវចេញទៅវាល ដើម្បីបាញ់សត្វយកមកជូនឪពុក
"ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យពុកបរិភោគ ពុកនឹងឲ្យពរកូននៅចំពោះព្រះយេហូវ៉ា មុនពេលពុកស្លាប់"។