ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។
លោកុប្បត្តិ 27:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់យ៉ាងល្អរបស់អេសាវជាកូនច្បង ដែលនៅក្នុងផ្ទះ មកបំពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ ព្រះគម្ពីរខ្មែរសាកល រេបិកាក៏យកសម្លៀកបំពាក់ដ៏ល្អរបស់អេសាវកូនប្រុសច្បងរបស់នាង ដែលនៅនឹងនាងនៅក្នុងផ្ទះ មកស្លៀកពាក់ឲ្យយ៉ាកុបកូនប្រុសពៅរបស់នាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ អាល់គីតាប បន្ទាប់មក រ៉ហ្វ៊ីកាយកសម្លៀកបំពាក់របស់អេសាវ ជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យយ៉ាកកូបជាកូនពៅ។ |
ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។
លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។
តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។
«ចូរប្រុងប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងពាក់អាវវែង ហើយចូលចិត្តឲ្យគេគោរពខ្លួននៅតាមទីផ្សារ ចង់អង្គុយកន្លែងមុខគេក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសក្នុងពិធីជប់លៀង។