ប៉ុន្ដែ កាលពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅក្នុងជ្រលងភ្នំនោះ គេក៏រកឃើញអណ្ដូងមួយមានទឹកហូរចេញមក
នៅពេលពួកបាវបម្រើរបស់អ៊ីសាកជីកអណ្ដូងនៅជ្រលងភ្នំ ពួកគេក៏រកឃើញអណ្ដូងមួយនៅទីនោះ ដែលមានទឹកផុសឡើង។
ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។
ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ
ពួកអ្នកបម្រើរបស់អ៊ីសាហាក់ ជីកអណ្តូងមួយទៀតនៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។
លោកអ៊ីសាកបានស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកនៅជំនាន់លោកអ័ប្រាហាំជាឪពុករបស់លោកឡើងវិញ ព្រោះពួកភីលីស្ទីនបានលុបទាំងអស់ ក្រោយពេលលោកអ័ប្រាហាំស្លាប់ទៅ។ លោកដាក់ឈ្មោះអណ្តូងទាំងនោះ តាមឈ្មោះដែលឪពុករបស់លោកបានដាក់កាលពីមុន។
ឯពួកគង្វាលនៅស្រុកកេរ៉ាឈ្លោះប្រកែកជាមួយពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា៖ «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកហៅអណ្តូងនោះថា "អេសែក" ព្រោះគេបានឈ្លោះជាមួយលោក។
ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូងមានទឹករស់ ជាទឹកជ្រោះហូរមកពីភ្នំល្បាណូន។
អ្នកណាដែលជឿដល់ខ្ញុំ បទគម្ពីរចែងថា "នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក"»។