Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ បទ​គម្ពីរ​ចែង​ថា "នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 អ្នក​ដែល​ជឿលើ​ខ្ញុំ ជ្រោះ​នៃ​ទឹក​រស់​នឹង​ហូរ​ចេញពី​ជម្រៅចិត្ត​របស់​អ្នកនោះ ដូចដែល​បទគម្ពីរ​បាន​ចែង​ទុក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មាន​ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត ​ហូរ​ចេញ​ពី​ក្នុង​ចិត្ដ​មក​ ដូច​បាន​ចែង​នៅ​ក្នុង​បទគម្ពីរ​ស្រាប់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត​ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​មក​ស្រាប់»។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:38
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាត់​របស់​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។


ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។


ដោយ​ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ


គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។


ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្ដាល​នឹង​ហូរ​ទៅ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះជា​រដូវ​ក្តៅ ក៏​ដូច​រដូវ​រងា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។


តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


(ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។


«ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​ឲ្យ​មាន​ហោរាម្នាក់ កើត​ឡើង​សម្រាប់​អ្នក ដូច​ជា​ខ្ញុំ ពី​ចំណោម​បង​ប្អូនរបស់​អ្នក ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម