ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។
លោកុប្បត្តិ 25:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនឆ្នាំដែលលោកអ័ប្រាហាំរស់នៅទាំងអស់បាន មួយរយចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល នេះជាថ្ងៃអាយុនៃជីវិតរបស់អ័ប្រាហាំ គឺគាត់រស់នៅបានមួយរយចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំរស់បានទាំងអស់មួយរយចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចំនួនឆ្នាំអាយុរបស់អ័ប្រាហាំ ដែលគាត់រស់នៅរួមទាំងអស់បាន១៧៥ឆ្នាំ អាល់គីតាប អ៊ីព្រហ៊ីមរស់បានទាំងអស់ មួយរយចិតសិបប្រាំឆ្នាំ។ |
ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។
ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
លោកយ៉ាកុបរស់នៅក្នុងស្រុកអេស៊ីព្ទបានដប់ប្រាំពីរឆ្នាំ។ ដូច្នេះ ចំនួនឆ្នាំនៃអាយុដែលលោកយ៉ាកុបរស់នៅ ទាំងអស់បានមួយរយសែសិបប្រាំពីរឆ្នាំ។
លោកយ៉ាកុបទូលផារ៉ោនថា៖ «ចំនួនឆ្នាំដែលទូលបង្គំបានស្នាក់អាស្រ័យលើផែនដីនេះ បានតែមួយរយសាមសិបឆ្នាំទេ អាយុទូលបង្គំតិចណាស់ ហើយជួបនឹងទុក្ខលំបាកជាច្រើន មិនអាចប្រៀបនឹងចំនួនឆ្នាំ ដែលបុព្វបុរសរបស់ទូលបង្គំបានស្នាក់អាស្រ័យនៅនោះឡើយ»។
រួចលោកយ៉ូសែបក៏ស្លាប់ទៅ ក្នុងជន្មាយុមួយរយដប់ឆ្នាំ ហើយគេអប់សពលោក រួចដាក់ក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚