ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាកុប​និយាយ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​សិន​មក»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​និយាយថា​៖ “សូម​លក់​សិទ្ធិកូនច្បង​របស់បង​ឲ្យ​ខ្ញុំ នៅ​ថ្ងៃនេះ​សិន​មក​!”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សិន​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​យ៉ាកុប​និយាយ​ថា សូម​ឲ្យ​បង​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​ខ្ញុំ​សិន

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​នេះ​សិន​មក»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ពោល​ទៅ​កាន់​យ៉ា​កុប​ថា៖ «សូម​ចែក​សម្ល​ក្រហម​ខ្លះ​ឲ្យ​បង​ហូប​ផង ដ្បិត​បង​ហេវ​ខ្លាំង​ណាស់!» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា "អេដុម" )។


អេសាវ​តប​ថា៖ «បង​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»


អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា "យ៉ាកុប" ដូច្នេះ ត្រូវ​ណាស់ ដ្បិត​វា​បាន​ដណ្តើម​ខ្ញុំ​ពីរ​ដង​នេះ​ហើយ។ វា​បាន​យកសិទ្ធិ​កូន​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល៍ ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត!» រួច​គាត់​សួរ​ថា៖ «តើ​លោក​ឪពុក​មិន​បាន​បម្រុង​ទុក​ពរ​ណា​សម្រាប់​កូន​ផង​ទេ​ឬ?»។


រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។


កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់​ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវ‌តារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ


ដ្បិត​យូដា​មាន​អំណាច​ជាង​បង‌ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​របស់​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)។


ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​គាត់​ត្រូវ​ចែក​មត៌ក​ដល់​កូន គាត់​មិន​ត្រូវ​លើក​កូន​របស់​ប្រពន្ធ​ដែល​គាត់​ស្រឡាញ់​ទុក​ជា​កូន​ច្បង ជំនួស​ឲ្យ​កូន​ច្បង​ពិតរបស់​ប្រពន្ធដែល​គាត់​មិន​ស្រឡាញ់​នោះ​ឡើយ


គឺ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​កូន​ច្បង​របស់​ប្រពន្ធ​ដែល​គាត់​មិន​ស្រឡាញ់ ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​នោះ​មួយ​ជាពីរ ដ្បិត​កូន​នោះ​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ហើយ​សិទ្ធិ​របស់​កូន​ច្បងជា​របស់​កូន​នោះឯង»។


ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។