ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។
លោកុប្បត្តិ 25:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់អ៊ីសម៉ាអែលកូនប្រុសអ័ប្រាហាំ ដែលហាការជនជាតិអេហ្ស៊ីបជាបាវបម្រើស្រីរបស់សារ៉ា បានបង្កើតឲ្យអ័ប្រាហាំ: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ ជាកូនដែលនាងហាការ អ្នកបម្រើរបស់លោកស្រីសារ៉ា បង្កើតជូនលោកអប្រាហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម ជាកូនដែលហាជើរ អ្នកបម្រើរបស់សារ៉ា បង្កើតជូនអ៊ីព្រហ៊ីម។ |
ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។
រីឯកូនរបស់ស្រីបម្រើនោះ យើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ»។
នេះជាកូនចៅរបស់គេតរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម
រួចគេឌានមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយដល់អ្នករាល់គ្នា គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលអ្នករាល់គ្នារឹបអូសយកបាន មកឲ្យខ្ញុំ» (ដ្បិតខ្មាំងសត្រូវសុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីសម៉ាអែល)។